(ភ្នំពេញ)៖ដោយមានការណែនាំចង្អុលបង្ហាញ និងបានកំពុងបន្តអនុវត្តតាមគោលការណ៍របស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកផ្សព្វផ្សាយវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឱ្យបានកាន់តែទូលំទូលាយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ក្រសួងមហាផ្ទៃ បានចាត់ឱ្យលេខាធិការយកអាវគាំទ្រសមាគមកីឡាបាល់ក្រសួងមហាផ្ទៃ ចំនួន ៦៧០អាវ ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសហការី ដោយផ្ទាល់ នៅថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤។
សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសហការី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ និង ទទួលបាននូវជោគជ័យក្នុងការងារថ្មីៗបន្ថែមទៀតស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។