(ភ្នំពេញ)៖ដោយមានការណែនាំចង្អុលបង្ហាញ និងបានកំពុងបន្តអនុវត្តតាមគោលការណ៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការរួមចំណែកផ្សព្វផ្សាយវិស័យកីឡា ជាពិសេសកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ឱ្យបានកាន់តែទូលំទូលាយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ និងជាប្រធានសមាគមកីឡាបាល់ក្រសួងមហាផ្ទៃ បានចាត់ឱ្យលេខាធិការដ្ឋានយកអាវគាំទ្រសមាគមកីឡាបាល់ក្រសួងមហាផ្ទៃ ចំនួន១០៤អាវ ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសហការី ដោយផ្ទាល់ កាលពីថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤។
សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្តម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងសហការី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ និង ទទួលបាននូវជោគជ័យក្នុងការងារថ្មីៗបន្ថែមទៀតស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។