(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ នារសៀលថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានដឹកនាំកិច្ចប្រជុំ ពិនិត្យលេីវឌ្ឍនភាពការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ នៅក្នុងសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ គឺបានចូលរួមចំណែកកាត់បន្ថយនូវបញ្ហាទំនាស់ដីធ្លី បង្កេីននូវសុវត្ថិភាព ការកាន់កាប់ដីធ្លី កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យបានប្រសេីរឡេីង។