(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤, លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលេីកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងអរិយក្សត្រ នៃខេត្តកណ្តាល ក្រោមអធិបតីភាពលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង ដេីម្បីផ្សព្វផ្សាយលិខិតបទដ្ឋានគត្តិយុត្តនានាពាក់ព័ន្ធ និងពិនិត្យ ពិភាក្សាសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៧ នាខែបន្ទាប់។
របៀបវារៈនៃកិច្ចប្រជុំ៖
១- មតិថ្លែងបើកកិច្ចប្រជុំ ដោយលោកប្រធានក្រុមប្រឹក្សាក្រុង
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ អានដោយលោកនាយករដ្ឋបាលក្រុង
៣- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ រដ្ឋបាលក្រុងអរិយក្សត្រ អានដោយលោកនាយករដ្ឋបាលក្រុង
៤- ការជូនដំណឹងអំពីពេលវេលា និងទីកន្លែង សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាក្រុង ដោយលោកប្រធានក្រុមប្រឹក្សាក្រុង
៥- បញ្ហាផ្សេងៗ
៦- មតិបូកសរុប និងបិទកិច្ចប្រជុំ ដោយលោកប្រធានក្រុមប្រឹក្សាក្រុង។