(ខេត្តកំពង់ធំ)៖នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមសមាជិកាព្រឹទ្ធសភា រួមមាន លោកជំទាវ ឃួន ឃុនឌី លេខាធិការ និងលោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងនាំយកធុងចម្រោះទឹកស្អាត ក្រមា ចែកជូនជូនប្រជាពលរដ្ឋសរុបចំនួន២៥០គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អំណោយដែលបានចែកជូននាឱកាសនេះ បានមកពីក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO រួមមាន៖ ធុងចម្រោះទឹកស្អាតចំនួន២៥០គ្រឿង ក្រមា ចំនួន២៥០ សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ…។