(ភ្នំពេញ)៖នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមការចាត់តាំងរបស់គណៈកម្មាធិការបក្សក្រសួង ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម សុត រស្មី បានអញ្ជើញចូលរួមវគ្គអប់រំនយោបាយគណបក្ស កម្រិត២ ជំនាន់ទី១៣ នៅវិមាន៧មករា។
សូមជម្រាបថា ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សនាពេលនេះ បានប្រពឹ្រត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ។
សូមបញ្ជាក់ថា គោលបំណងនៃវគ្គអប់រំនេះគឺដើម្បីលើកកម្ពស់ការយល់ដឹងប្រកបដោយមូលដ្ឋានត្រឹមត្រូវអំពីប្រវត្តិ ស្នាដៃ និងមេរៀនពិសោធន៍មួយចំនួននៃការដឹកនាំ គោលការណ៍កសាងពង្រឹងគណបក្ស ក៏ដូចអំពីសភាពការណ៍ទូទៅរបស់ប្រទេសជាតិ និងភារកិច្ចសំខាន់ៗក្នុងដំណាក់កាលបច្ចុប្បន្ន ព្រមទាំងគោលនយោបាយក្នុងវិស័យនានា។ ទន្ទឹមនឹងនេះ វគ្គសិក្សាក៏នឹងជួយឱ្យសិក្ខាកាមបង្កើននូវសមត្ថភាពក្នុងការចូលរួមការងារកសាងពង្រឹងគណបក្ស ឆ្លើយតបទៅនឹងសំណូមពរនៃការកសាងកម្លាំងបន្តវេនរបស់គណបក្សសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ក៏ដូចជាការអនុវត្តភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាព និងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពឡើង៕
#អរគុណសន្ដិតភាព #peaceofcambodia #ហ៊ុនម៉ាណែត #cambodia #Hunmanet #កម្ពុជា