ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានទទួលការអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជូនពរ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤

 

ទីស្តីការក្រសួង៖ នាថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងលោក លោកស្រីជាមន្ត្រីរាជការ ក្រោមឱវាទក្រសួង ចូលជួបសម្តែងការគួរសម និងគោរពជូនពរជ័យសិរីមង្គលក្នុងឱកាសនៃការប្រារព្ធទិវាចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។

តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួងទាំងអស់ យើងខ្ញុំសូមគោរពជូនពរ ឯកឧត្តមរដ្ឋមន្ត្រី សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លាវាងវៃ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីដឹកនាំនាវាសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅមុខ និងសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ។ សូមឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួប«ប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕