ព័ត៌មានជាតិ

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពង្រឹងការងារសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ត អាចាំងតំបន់១

(ខេត្តកំពង់ឆ្នាំង)÷នាព្រឹកថ្ងៃពុធ ១៥ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះពង្រឹងការងារសហគមន៏កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ត អាចាំងតំបន់១ ដែលមានប្រជាជនមកពីភូមិចំនួន ០៣ ចូលរួម គឺភូមិល្វា ភូមិតាំងត្រពាំង និងភូមិតាំងធ្នឹង ស្ថិតនៅឃុំពេជ្រចង្វា ស្រុកបរិបូរណ៏ ដែលបានអនុវត្តការងារដូចខាងក្រោម៖
១. ពន្យល់ណែនាំពីសារៈប្រយោជន៏សំខាន់នៃការប្រមូលភាគទានប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ត និងបន្តជម្រុញលើកទឹកចិត្តដល់គណៈកម្មាធិការ សកបទ ក្នុងការចុះប្រមូលភាគទាននៅតាមភូមិដែលបានទទួលទឹកពីប្រព័ន្ធធារាសាស្ត្រ ដើម្បីបានថវិកាសម្រាប់ទ្រទ្រង់ដល់កិច្ចដំណើរការរបស់ សកបទ ប្រព័ន្ធធារាសាស្រ្តអាចាំង។
២. ពិភាក្សាពីបញ្ហាប្រឈម និងស្តាប់សំណូមពរផ្សេងៗរបស់សមាជិក សកបទ ដើម្បីរកដំណោះស្រាយរួមគ្នា។