ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង រួមដំណើរជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវចំនួន០២ ខ្សែ នៅស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ

 

(ព្រៃវែង)៖រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញ រួមដំណើរជាមួយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពខ្សែផ្លូវចំនួន ០២ខ្សែ រួមមាន៖

១/.ខ្សែផ្លូវ (ជោរ៍មួយ-ត្រពាំងក្រាញ់) ចាប់ផ្តើមពីភូមិជោរ៍មួយ ឃុំក្រញួង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានប្រវែង ១៥.៥៥០គ.ម ។

២/.ខ្សែផ្លូវ (ល្ងើន-បឹងកក់) គម្រោងADB ចាប់ផ្តើមពីភូមិល្ងើន ឃុំក្ដឿងរាយ ស្រុកកញ្រ្ជៀច ទៅដល់ភូមិបឹងកក់ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង មានប្រវែង ២០.៣៥គ.ម ។