(ភ្នំពេញ)៖នារសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមូលដ្ឋានជម្រកគ្រឿងចក្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋាន ស្តីពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់ការិយាល័យនីមួយៗ ដោយមានការចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ និងអនុប្រធានការិយាល័យទាំងអស់។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកប្រធាននាយកដ្ឋាន ក៏បានដឹកនាំមន្ត្រីទាំងអស់ ចុះពិនិត្យមើលការងារជួសជុលគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក នៅក្នុងជម្រកគ្រឿងចក្រ សម្រាប់ត្រៀមក្នុងការចុះអន្តរាគម៍ ដែលអាចកើតមានឡើងជាយថាហេតុ។ ជាមួយគ្នានេះដែរ លោកប្រធាន បានមានមតិណែនាំ ដល់មន្ត្រីដែលទទួលបន្ទុកគ្រប់គ្រងគ្រឿងចក្រឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការងារថែទាំ។