(ពោធិ៍សាត់)៖លោកជំទាវ ឡោក ខេង បានលើកទឹកចិត្តឱ្យវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិសាត់ត្រូវជ្រើសរើសយុវជនដែលបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវ:ជួយចុះផ្សព្វផ្សាយពីគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជី: របស់រដ្ឋ ១,៥លាននាក់ឥតគិតថ្លៃ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាររងហានិភ័យ ឱ្យមកទទួលការបណ្តុះបណ្តាលវិជ្ជាជីវ:ជំនាញមួយច្បាស់លាស់ដើម្បីឱ្យស្របតាមគោលនយោបាយបញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសលោកជំទាវបានដឹកនាំគណ:ប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភាអញ្ជើញចុះពិនិត្យស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៅវិទ្យាស្ថានបហុបច្ចេកទេសខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
លោក ង៉ែត តាត នាយកវិទ្យាស្ថានបានរាយការណ៍ពីវឌ្ឍនភាព ដោយវិទ្យាស្ថានបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥លាននាក់បាននិងកំពុងបណ្តុះបណ្តាលកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ១ (C1១លាន៥សែននាក់) ដែលមានសិស្សសរុបចំនួន ៧៥៨នាក់ក្នុងនោះក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យមានចំនួន ៣៧៦ និងបានបានបញ្ចប់ការសិក្សាចំនួន ១១៤នាក់ (ក្នុងនោះយុវជនគោលដៅមានចំនួន ៦៤នាក់)។ ចំពោះការងារផ្សព្វផ្សាយវិទ្យាស្ថានបានបានចុះផ្សព្វផ្សាយ និងបញ្ញាបពីកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ គ្រប់ស្រុក នៃខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីអាជ្ញាធរ ស្រុក ឃុំ សង្កាត់ មេភូមិ និងយុវជនភូមិចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានតាមបណ្តាឃុំមួយចំនួន នៃក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកបាកាន ជាពិសេសបានជ្រើសយុវជនបង្គោលដែលបានបញ្ចប់ការសិក្សា និងមានការងារធ្វើមានប្រាក់ចំណូលសមរម្យឱ្យជួយចុះផ្សព្វផ្សាយដល់យវុជនដែលរស់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យយល់ច្បាស់ពីគោនយោបាយបណ្តុះបណ្តាលវិជ្ជាជីវ: របស់រដ្ឋ ១,៥លាននាក់ឥតគិតថ្លៃ ដែលជាគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ឱ្យទទួលបានជោគជ័យ។
ក្រោយពីស្តាប់នូវរបាយការណ៍របស់នាយវិទ្យាស្ថានរួចមកលោកជំទាវ ឡោក ខេង បានធ្វើការវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថាន ដែលបានអនុវត្តនូវគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវ:១,៥លាននាក់ ដែលជាគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ ឱ្យមានលទ្ធភាពមកទទួលយកនូវការបណ្តុះបណ្តាលជំជំនាញមួយច្បាស់លាស់ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ៕