(កំពង់ចាម)÷ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាល ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ និងប្រធានមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ បានចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងអគាររដ្ឋបាល ០១ខ្នង កម្ពស់០១ជាន់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង។