(ខេត្តកំពង់ចាម)÷នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលាសន្និសីទសាលាខេត្ត។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជា ជិត ១.០០០នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា កុមារគឺជាអ្នកបន្តវេនប្រទេសជាតិ ដូចពាក្យស្លោក ថា (កុមារគឺជាទំពាំងស្នងប្ញស្សី) ហេតុនេះហើយ វាត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ ៕