ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នងស្មើនឹង៣បន្ទប់ នៃសាលាបឋមសិក្សាត្នោត

 

(ព្រៃវែង)÷ព្រឹកថ្ងៃទី០១ ខែមុថនា ឆ្នាំ២០២៤ នៅស្រុកពោធិ៍រៀង ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា ១ខ្នង ស្មើនឹង៣បន្ទប់ នៃសាលាបឋមសិក្សាត្នោត ដែលស្ថិតនៅភូមិត្នោត ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណចំពោះ លោក ភេ ឡុង និងលោកស្រី រស់ ទៀង សប្បុរសជននៅភ្នំពេញ ដែលចំណាយថវិកាផ្ទាល់ខ្លួនចូលរួមសម្រាប់កសាងអគារសិក្សា ១ខ្នង មាន៣បន្ទប់នេះ ដែលចំណាយថវិកាសរុប $៣៦,០០០ ក្នុងន័យចូលរួមក្នុងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពដើម្បីបម្រើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទើបយើងមានថ្ងៃប្រារព្ធពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នាពេលនេះ។

ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង១៣ ក្រុមប្រឹក្សាស្រុក ក្រុមការងារចុះមូលដ្ឋានស្រុក/ឃុំ លោកនាយក នាយករងសាលា លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយរិទ្ធ សិស្សានុសិក្សា តាជី យាយជី និងបងប្អូនប្រជាពលរដ្ឋនៃឃុំកំពង់ឬស្សី សរុបចំនួន១,៣៤២ អង្គ/រូប។