(ប្រទេសសឹង្ហបូរី)÷នៅល្ងាចថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ទៀ សីហាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណ:ប្រតិភូក្រសួងការពារជាតិ ចូលរួមក្នុងពិធីជប់លៀងថ្នាក់រដ្ឋមន្ត្រី បើកកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ២១( IISS Shangri- La Dialogue) នៅប្រទេសសឹង្ហបូរី ។ អញ្ជើញចូលរួមក្នុងពិធីជប់លៀងនាឱកាសនេះដែលមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជាវ ចារកិច្ច ក្រសួងការពារជាតិ និងឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការង កងទ័ពជើងគោក ។