ព័ត៌មានជាតិ

ក្រុមការងារនៃមន្ទីរធនធានទឹកខេត្តត្បូងឃ្មុំ បានដឹកម៉ាស៊ីនមកអន្តរាគមន៍បូមទឹកយកពីស្រះឧកញ៉ា ស្រ៊ុន សំណាង បញ្ចូលក្នុងអាងទឹកដំរីត្រាំដើម្បីរក្សាទុកសម្រាប់សង្រ្គោះស្រូវប្រាំង

(ត្បូងឃ្មុំ)÷នៅថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៤ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានដឹកម៉ាស៊ីនបូមទឹកធុនមធ្យម ៦៥ សេសចំនួន ១ គ្រឿង មកអន្តរាគមន៏បូមទឹកយកពីស្រះ ឧកញ៉ា ស្រ៊ុន សំណាង បញ្ចូលក្នុងអាងទឹកដំរីត្រាំ ដើម្បីរក្សាទុកសម្រាប់សង្រោះស្រូវប្រាំងដែលបាននិងកំពុងខ្វះខាតទឹកស្រោចស្រពកំពុងស្ថិតនៅក្នុងការដាំដុះ លើផ្ទៃដីប្រាំងសរុបចំនួន ៧៤ហិកតា នៅឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា៖ ប្រភពទឹកបូមពីស្រះដាក់ក្នុងអាងទឹកទំនប់ដំរីត្រាំ ។