(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ នាព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥, លោក ចាន់ តារា អភិបាលនៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយលោក-លោកស្រីអភិបាលរងក្រុង នាយក-នាយករងរដ្ឋបាលក្រុង និងសហការី បានចូលរួមសិក្ខាសាលាផ្ទៀងផ្ទាត់ទិន្នន័យប្លង់គោលប្រេីប្រាស់ដី និងផែនការប្រេីប្រាស់ដីក្រុងអរិយក្សត្រ ស្ថិតនៅសាលប្រជុំសាលាក្រុងអរិយក្សត្រ ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ម៉េង ប៊ុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម។
