ព័ត៌មានជាតិ

ឯកឧត្តម សួន សុម៉ាលីន បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត

 

(ព្រៃវែង)៖រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គអប់រំនយោបាយសតិអារម្មណ៍ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន របស់ក្រុមការងារយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមេសាង ខេត្តព្រៃវែង ដោយមានការចូលរួមពីយុវជនសរុបចំនួន ៧០៣នាក់ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជន បានចំនួន ៤៤២នាក់ ស្រី ២០៣នាក់។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមប្រធាន ក៏បាននាំមកនូវអនុសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្ររាល់សកម្មភាពនានារបស់ក្រុមការងារយុវជនគណបក្សខេត្ត ក្រុង ស្រុក នៃខេត្តព្រៃវែង។

សមាសភាពអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន÷ ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ក្រុមការងារគ្រូឧទ្ទេស គ្រូជំនួយ និងសហការី លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សស្រុក សមាជិក សមាជិកានៃក្រុមការងារយុវជនគណបក្សស្រុក និងយុវជនសរុបប្រមាណ ៧០៣រូប។

-អបអរសាទរ យុវជនសម័យតេជោសន្តិភាព!
-អបអរសាទរ យុវជនសម័យឌីជីថល!
🙏សូមអរគុណ សន្តិភាព🙏