(កំពង់ចាម)៖ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិព្រឹទ្ធសភាមណ្ឌលភូមិភាគកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង១ខ្សែ ប្រវែង ២៥១ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជាដំណងដៃរបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យកាន់តែមានភាពងាយស្រួល។
គួរបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលជាច្រើន ដែលឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវ បានកសាងជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភ ក្នុងកម្មវិធី រួមមាន៖
១-រដ្ឋបាលឃុំតាំងក្រាំង និងឃុំជាលា ថវិកាចំនួន ១,០០០,០០០រៀល ក្នុង១ឃុំ។
២-សមាជិក សមាជិកា និងប្រជាការពារ ក្នុង១នាក់ថវិកាចំនួន ២០,០០០រៀល។
សរុបថវិកាចំណាយ ១៨,៨០០,០០០រៀល និង៣០០ដុល្លារ៕