(ភ្នំពេញ)៖នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានចាត់តាំងតំណាង របស់ក្រុមការងារលេខាធិការ គ្រូបង្វឹកសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ចូលរួមពិធីបុណ្យសព ព្រឹទ្ធមហាឧបាសិកា គង់ លាន់ ដែលត្រូវជាម្តាយបង្កេីត ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលមរណភាពកាលពី ថ្ងៃពុធ ១០កេីត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី០៨ ខែមករាឆ្នាំ២០២៥ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ ហើយក៏បាននាំយកបច្ច័យចំនួន ១លានរៀល តាមរយះសមាគមកីឡាទាត់ក្រសួងមហាផ្ទៃ សម្រាប់ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ។
នាឱកាសដ៏សែនក្រៀមក្រំនេះ យេីងខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារឯកឧត្តម និង សូមឧទ្ទិសបួងសួងវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកា គង់ លាន់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។