ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងរ៉ែ និង​អភិបាលខេត្តកំពង់ចាម​ អញ្ជើញជួប​សំណេះសំណាល​ជាមួយបុគ្គលិក-កម្មករ ក្រុមហ៊ុន ឡុង ស្រេង (ចំការកៅស៊ូ បឹងកេត)

(កំពង់ចាម)៖ព្រឹកថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល​ជាមួយបុគ្គលិក-កម្មករ របស់ក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណល (ចំការកៅស៊ូ បឹងកេត) ចំនួន ១.៣៣០នាក់​ ស្ថិតនៅ​ស្ទឹងត្រង់​ ក្រោមវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល​ ។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនកម្មករ-កម្មការិនី ទាំង ១.៣៣០នាក់​ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យផលដំណាំ និងផលិតផលសម្រេចបាន របស់ក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណល (ចំការកៅស៊ូ បឹងកេត) ដែលទទួលបានផលសម្រេចគួរជាទីមោទក សម្រាប់ខេត្តកំពង់ចាម។