ព័ត៌មានជាតិ

លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) រៀបចំកិច្ចប្រជុំពិនិត្យ ពិភាក្សាវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការប្រចាំឆមាសទី១ ឆ្នាំ២០២៤

 

(ភ្នំពេញ)៖ទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំស្តីពីពិនិត្យ ពិភាក្សាវឌ្ឍនភាពការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការប្រចាំឆមាសទី១ ឆ្នាំ២០២៤ ក្រោមការដឹកនាំ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប. ដោយមានការអញ្ចើញចូលពី អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងអ្នកពាក់ព័ន្ធទំាងអស់ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១. បទបង្ហាញអំពីរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆមាសទី១ ឆ្នាំ២០២៤
២. ការពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆមាសទី១ ឆ្នាំ២០
៣. ការពិភាក្សាការងារត្រៀមរៀបចំកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២៣
៤. ការពិនិត្យ និងពិភាក្សាលើការលើកកម្ពស់ការទទួលខុសត្រូវរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. និងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក្នុងការគាំទ្រ ការតាមដាន និងការត្រួតពិនិត្យរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួន៤០រូប ស្រី៥អ្នក៕