ព័ត៌មានជាតិ

ឯកឧត្តម សុខ សូកេន បានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានកិច្ចការងារទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ ក្នុងគោលបំណងសិក្សា វាយតម្លៃ និងរៀបចំក្រុមការងារទទួលបន្ទុក និងផែនការឆ្លើយតបប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ) ៖ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិនិត្យ តាមដានកិច្ចការងារទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ ក្នុងគោលបំណងសិក្សា វាយតម្លៃ និងរៀបចំក្រុមការងារទទួលបន្ទុក និងផែនការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ប្រមាណ១៥រូប នៅទីស្ដីការក្រសួងទេសចរណ៍។