ព័ត៌មានជាតិ

លោក ថាំង វិយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋានប្រជាការពារថ្មីចំនួន១២៤ កំប្លេជូនប្រជាការពារទាំង១៥ ភូមិ

(កំពង់ធំ)៖នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបន្ទាយស្ទោង និងក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋានប្រជាការពារថ្មីចំនួន ១២៤កំប្លេ ជូនប្រជាការពារទាំង១៥ភូមិ ក្នុងមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានបានផ្តាំផ្ញើដល់ប្រជាការពារទាំងអស់ សូមខិតខំការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អ ដោយចូលរួមសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចបង្រ្កាបបទល្មើសកុំអោយកើតមានក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន ជាពិសេស​ដេីម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ។

បន្ទាប់ពីកិច្ចប្រជុំសំណេះសំណាល លោកប្រធាន ថាំង វីយុទ្ធដា បានបន្តដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលកែលម្អមន្ទីរស្នាក់ការគណបក្សឃុំបន្ទាយស្ទោង និងបានឧបត្តម្ភដល់ប្រជាការពារទាំង​ ១២៤នាក់ និងសមាជិក សមាជិកាគណ:កម្មាធិការគណបក្សឃុំបន្ទាយស្ទោង ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ២០.០០០​ រៀល សរុបចំណាយប្រមាណ ៣.៨៧០ ដុល្លាអាមេរិក ។