ព័ត៌មានជាតិ

ក្រោមគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤

(កំពង់ចាម)÷អគាររដ្ឋបាលចាស់សង់អំពីឈីប្រក់ស័ង្កសីមានសភាពទ្រុឌទ្រោម អគារថ្មថ្មី ប៉ុស្ដិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិដ្ឋាននគរបាលស្រុកព្រៃឈរ​ ក៏បានលេចជារូបរាងឡើង ក្រោមគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា​ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការដ្ឋាននគរបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។