ព័ត៌មានជាតិ

លោក នួន បូរ៉ាវ័ន្ត អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ទទួលបន្ទុកក្តាប់រួម និងលោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងត្បូង

(កំពង់ធំ)÷រសៀល​ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤​ លោក​ នួន​ បូរ៉ាវ័ន្ត​ អនុប្រធានមន្ទីរធនធានទឹ និងឧតុនិយមខេត្តកំពង់ធំទទួលបន្ទុកក្តាប់រួម​ និងមន្រ្តី​, លោក​ ប្លោក​ ចន្ទរដ្ឋា​ ប្រធានមន្ទីរ​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និងនវានុវត្តន៏​ ខេត្តកំពង់ធំ​ និងមន្រ្តី​ សហការជាមួយអាជ្ញាធរភូមិ​ ឃុំ​ ស្រុក បា​នចុះពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតខាងត្បូង​ ក្នុងការនាំទឹកដេីម្បីប្រេីប្រាស់នៅស្រុកបារាយណ៏​ ដែលកំពុងមា​នបញ្ហាប្រឈមខ្វះខាតទឹកប្រេីប្រាស់​ប្រចាំថ្ងៃ​។
មន្ទីរបានទំលាក់ម៉ាស៊ីនបូមទឹកខ្នាតមធ្យមចំ​នួន​ ២គ្រឿង ក្នុងការនាំទឹកទៅជួយស្ថានីយផលិត​ និងផ្គត់ផ្គង់ទឹកស្អាត​ បារាយណ៏ដេីម្បីដោះស្រាយបញ្ហា។