ព័ត៌មានជាតិ

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបើកកិច្ចប្រជុំផ្សព្វផ្សាយនូវសេក្តីណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការត្រួតពិនិត្យជាបន្ទាន់ និងចាត់វិធានការចំពោះមន្រ្តីអសកម្ម។

(បន្ទាយមានជ័យ)÷នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរ បានដឹកនាំបើកកិច្ចប្រជុំផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម លេខ ៩៧៤ ធទឧ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ស្តីពីការត្រួតពិនិត្យជាបន្ទាន់ និងចាត់វិធានការឱ្យបានតឹងរឹងចំពោះមន្រ្តីអសកម្ម នៅសាលប្រជុំមន្ទីរធនធានទឹកនិង និងឧតុនិយម ដែលមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ និងមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងឆ្មាំទំនប់ សរុបចំនួន ៤០នាក់ ស្រីចំនួន ១០នាក់។

លោកប្រធានមន្ទីរក៏បានផ្តាំផ្ញើទៅមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ឱ្យគោរពទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន ទៅតាមចំណាត់តាំងរបស់មន្ទីរ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ហើយអ្វីដែលពិសេសនោះ សូមឱ្យមន្រ្តីទាំងអស់គ្នាគោរពទៅតាមសេចក្តីណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម និងអនុវត្តឱ្យបានគ្រប់ៗគ្នា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។