ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការ ត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ <<សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៤>>

 

(ព្រៃវែង)÷រសៀលថ្ងៃទី០១ ខែមេសា ឆ្ឆាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ឆ្នាំ២០២៤” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ និងសម្លេង (Zoom )ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង«B» សាលាខេត្តព្រៃវែង។