ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន ជាជនពិការនិងជនបាត់បង់សមត្ថភាពការងារចំនួន៥៤១នាក់ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

 

(ព្រៃវែង)÷ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ជុន បូរ៉ានី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺជូនដល់សមាជិកអតីតយុទ្ធជន ជាជនពិការ និងជនបាត់បង់សមត្ថភាពការងារ ចំនួន៥៤១នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

សូមបញ្ជាក់ផងដែរថា៖ ក្នុងពិធីសំណេះសំណាល និងពិនិត្យព្យាបាលជំងឺនោះដែរ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ក៏បានផ្ដល់ជូននូវអាហារសម្រន់ និងថវិកាមួយចំនួន ជូនដល់សមាជិកអតីតយុទ្ធជនកម្ពុជា និងជនពិការដែលបាត់បង់សមត្ថភាពការងារវិជ្ជាជីវៈទាំង៥៤១ផងដែរ។