(បន្ទាយមានជ័យ)នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក នួយ អភិបាល នៃគណៈអភិបាលរងខេត្ត អមដំណើរដោយ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោក ឡាយ សុទ្ធី អនុប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេស នៃមន្ទីរធនធានទឹក និងឧតុនិយម បានបន្តចុះពិនិត្យគម្រោងជួសជុល និងស្តារអូរប្រឡាយក្តាន់ ក្នុងភូមិសាស្រ្តឃុំបត់ត្រង់ ស្រុកមង្គលបូរី រួមមាន÷
១-បានពិនិត្យលើការដ្ឋានជួសជុល និងស្តារអូរប្រឡាយក្តាន់ប្រវែង ៦៥០០ម៉ែត្រ និងសំណង់សិល្បៈការចំនួន ១៦កន្លែង។
២-ពិនិត្យលើទីតាំងគម្រោងបើកមុខទឹកទម្លាក់មកស្ទឹងមង្គលបូរី នៅត្រង់ចំនុចវត្តអន្លង់ថ្ងាន់ ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់។
លទ្ធផលសម្រេចបានចំនួន ៥០% ធៀបទៅនឹងទំហំការងារ នៃគម្រោងទាំងមូល។