ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​រោងចក្រ​កែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅ​ស៊ូ​ថ្មី របស់​ក្រុម​ហ៊ុនចម្ការកៅស៊ូ លោកអ្នកឧកញ៉ា ទ្រី ភាព

 

(ព្រះវិហារ)៖តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​រោងចក្រ​កែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅ​ស៊ូ​ថ្មី របស់​ក្រុម​ហ៊ុនចម្ការកៅស៊ូ លោកអ្នកឧកញ៉ា ទ្រី ភាព ក្រោមអធិបតីភាពឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ​ តំណាង​​​ដ៏ខ្ពង់ខ្ពស់ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅ​ក្នុង​ឃុំ​រមណីយ ស្រុករវៀង ខេត្តព្រះវិហារ។