(ព្រៃវែង)÷ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំព្រឹត្តិការណ៍ “សង្រ្កាន្តព្រៃវែង” ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ដែលប្រព្រឹត្តិទៅនៅ សាលប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។
ក្នុងកិច្ចប្រជុំនោះដែលបានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អនុគណៈកម្មការនីមួយៗដូចខាងក្រោម៖
១-អនុគណៈកម្មការរដ្ឋបាល និងខ្លឹមសារ រាយការណ៍ដោយ ឯកឧត្តម លាត ភិរុណ
២-អនុគណៈកម្មការរៀបចំទីតាំងពិធី រចនា និងតុបតែងលម្អ រាយការណ៍ដោយ ឯកឧត្តម ចាន់ រ៉ាន់
៣-អនុគណៈកម្មការសន្តិសុខ និងសណ្ដាប់ធ្នាប់ទូទៅ រាយការណ៍ដោយ ឯកឧត្តម ពេជ្រ សុត្ថារ័ត្ន
៤-អនុគណៈកម្មការល្បែងប្រជាប្រិយ សេចក្តីរាយការណ៍ដោយ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង
៥-អនុគណៈកម្មការផ្សព្វផ្សាយ ទំនាក់ទំនង និងប្រតិកម្មរហ័ស សេចក្តីរាយការណ៍ដោយ ឯកឧត្តម អន ភារៈ
៦-អនុគណៈកម្មការគ្រប់គ្រងស្តង់ និងពិព័ណ៌ពាណិជ្ជកម្ម សេចក្តីរាយការណ៍ដោយ ឯកឧត្តម ឌុច គន្ធា
៧-អនុគណៈកម្មការសុខាភិបាល អនាម័យ បរិស្ថាន សេចក្តីរាយការណ៍ដោយ ឯកឧត្តមសំ ប៊ុណ្ណារិន
៨-អនុគណៈកម្មការផ្គត់ផ្គង់ទឹក និងអគ្គិសនី រាយការណ៍ដោយ ឯកឧត្តម ឈាង សុវណ្ណារ៉ា
៩-ក្រុមពិធីការ សេចក្តីរាយការណ៍ដោយ លោកជំទាវ ឡុង គន្ធា
១០-ក្រុមសាសនា សេចក្តីរាយការណ៍ដោយ លោកជំទាវ ហ៊ន់ សុធារី
១១-បទបង្ហាញអំពីតំបន់ត្រជាក់ចិត្ត និងការប្រជុំតន្រ្តី រាយការណ៍ដោយតំណាង ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវេរី
១២-អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ រាយការណ៍ដោយ ឯកឧត្តម ហុី ធួក
១៣-មតិចូលរួមរបស់សមាជិក សមាជិកា នៃអង្គប្រជុំ។
ក្រោយបទបង្ហាញរបស់អនុគណៈកម្មការ និងក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង ព្រមទាំងមតិចូលរួមរបស់សមាជិក សមាជិកានៃអង្គប្រជុំរួច ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនទៅដល់គ្រប់គណៈកម្មការ ដើម្បីឲ្យការរៀបចំព្រឹត្តិការណ៍ “សង្រ្កានព្រៃវែង” ឆ្នាំ២០២៤ខាងមុខនេះ ទទួលបានជោគជ័យ និងបង្ករបរិយាកាសកាន់តែសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម។