(ភ្នំពេញ)៖ក្នុងវេលាដ៏មានសិរីមង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនជន្មាយុរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គម្រប់៤១ឆ្នាំ ឈានចូល ៤២ឆ្នាំ ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូម គោរពអនុញ្ញាតសម្តែងនូវសេចក្តីអំណេរសាទរ និងចូលរួមជូនពរជ័យ សិរីសួស្តីដ៏មហាប្រសើរ ជូន ឯកឧត្តម សូម ប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ជាពិសេសទទួលបាន ជោគជ័យដ៏ត្រចះត្រចង់បន្ថែមទៀត ក្នុងដំណើរបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយរាជរដ្ឋាភិបាលេសម្រេចបាន សមិទ្ធផលថ្លៃថ្លាក្នុងកិច្ចការជំរុញកំណែទម្រង់វិស័យមុខងារសាធារណៈ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីសួស្តីគ្រប់ប្រការ ជូន ឯកឧត្តម និងរលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយ ពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាគេ កុំបីឃ្លៀងឃ្លាតឡើយ។