ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យផលស្រូវរបស់ប្រជាកសិករក្នុងស្រុកស្ទឹងត្រង់ ដែលជាពូជស្រូវផ្តល់ដោយរាជរដ្ឋាភិបាល

 

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យផលស្រែស្រូវរបស់ប្រជាកសិករ ក្នុងស្រុកស្ទឹងត្រង់ បន្ទាប់ពីទទួលបានពូជស្រូវពីរាជរដ្ឋាភិបាល​ និងបានដាំដុះស្តារ​ឡេីងវិញ ទទួលបាន ទន្នផលផលល្អ បន្ទាប់ពីរងការយាយីដោយទឹកជំនន់នាពេលកន្លងទៅ ។

គួរបញ្ជាក់ថា ពូជស្រូវដែលបានផ្តល់ជូនដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកស្ទឹងត្រង់ វគ្គ២ មានចំនួន ៨០៦គ្រួសារ ។ ហើយការចែកជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដោយពូជស្រូវ OM5451នេះ គឺសម្រាប់ស្ដារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះនាពេលកន្លងមក ជាពិសេសជាប្រភេទពូជស្រូវដែលល្អ មិនប្រកាន់ចំពោះរដូវ កាល និងមានរយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ទៀតផង៕