(កំពង់ចាម)៖នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យការស្ថាបនាស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន: ផ្លូវក្រាលកៅស៊ូ ផ្លូវបរតុង ស្ពាន លូ ស្ថិតក្នុងស្រុកព្រៃឈរ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ស្របតាមបរិបទ ប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕