ព័ត៌មានជាតិ

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារមន្ទីរ និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះបិទទ្វារទឹកនៅប្រព័ន្ធធារាសាស្រ្ត សំណង់សិរីមង្គល ក្នុងភូមិសាស្រ្តស្រុកមង្គលបូរី

 

(បន្ទាយមានជ័យ)៖នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារមន្ទីរ និងសហគមន៍កសិករប្រើប្រាស់ទឹកចុះបិទទ្វារទឹកនៅប្រព័ន្ធធារាសាស្រ្តសំណង់សិរីមង្គល ក្នុងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីរក្សាទឹកទុកឱ្យប្រជាពលរដ្ឋធ្វើការបង្កបង្កើនផលស្រូវចុងរដូវវស្សា និងស្រូវដើមរដូវប្រាំងឆ្នាំ ២០២៤-២០២៥ និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។