ព័ត៌មានជាតិ

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បន្តចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំង ជូនប្រជាកសិករ ក្នុងស្រុកសន្ទុក

 

ខេត្តកំពង់ធំ, នៅថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ំធំ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងជួបបញ្ហាខ្វះទឹកក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមក្រុមការងារមន្ទីរបានឱ្យដឹងថា កិច្ចអន្តរាគមន៍បូមទឹក ដើម្បីសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាពលរដ្ឋប្រមាណ ២០០ហិកតា ដែលកំពុងប្រឈមខ្វះទឹក ស្ថិតក្នុងភូមិបឹងល្វា ភូមិត្រពាំងទឹម ភូមិត្រពាំងប្រី និងភូមិកោះបង្គៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក។

ក្រុមការងារបញ្ជាក់ថា មន្ទីរបានដំឡើងម៉ាស៊ីនបូមទឹកនៅលើប្រឡាយមេស្ទឹងជីនិត រួចបូមបញ្ចូលទៅតាមប្រឡាយរង ដើម្បីឱ្យប្រជាកសិករបូមបន្តដាក់ក្នុងស្រែ៕