ព័ត៌មានជាតិ

មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបន្តចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង ជូនកសិករ ក្នុងស្រុកកំពង់ត្រាច

 

ខេត្តកំពត, នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានបន្តចុះអន្តរាគមន៍បូមទឹកជូនបងប្អូនប្រជាកសិករ នៅភូមិចុងសួង ឃុំភ្នំប្រសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។

ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានឱ្យដឹងថា កិច្ចអន្តរាគមន៍បូមទឹកដើម្បីសង្រ្គោះស្រូវរដូវប្រាំងដែលកំពុងប្រឈមខ្វះទឹកចំនួន ២២០ហិកតា របស់កសិករ នៅភូមិចុងសួង ឃុំភ្នំប្រសាទ ស្រុកកំពង់ត្រាច ខេត្តកំពត បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ២គ្រឿង៕