ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖រសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្ត ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចូលរួមដោយលោក-លោកស្រី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំង៦ ចំណុះនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ។
ក្នុងកិច្ចប្រជុំ មានរបៀបវារៈ និងទិសដៅការងារមួយចំនួនដូចជា:
*របៀបវារៈ
១.សេចក្ដី រាយការណ៍របស់នាយការិយាល័យជំនាញទាំង៦ ស្ដីពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ និងទិសដៅបន្ត
២.មតិចូលរួមរបស់អនុប្រធាននាយកដ្ឋាន វាយតម្លៃការងារការិយាល័យជំនាញ។
៣.ផ្សព្វផ្សាយផែនការ ការពារបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក
*អនុសាសន៍ដឹកនាំ
១.ពង្រឹងការងារគ្រប់គ្រងមន្ត្រីក្រោមឱវាទ
២.ពង្រឹងវេនប្រចាំការ២៤/២៤ម៉ោង
៣.ពង្រឹងរបៀបរបបការងារ និងវិន័យកងកម្លាំង
៤.ពង្រឹងការគ្រប់គ្រងអាវុធ និងស្លាកលេខនគរបាល។
* ទិសដៅការងារ
១.បន្តចុះបច្ចុប្បន្នភាព និងត្រួតពិនិត្យប្រព័ន្ធសន្តិសុខ សុវត្ថិភាព តាមសហគ្រាសគ្រឹះស្ថាននានា តាមបណ្ដារាជធានី-ខេត្ត
២.បន្តបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន
៣.បន្តកសាងភ្នាក់ងារផ្ដល់ព័ត៌មាន
៤.ក្ដាប់ព័ត៌មានសន្តិសុខជាតិ អន្តរជាតិ
៥.ត្រៀមកម្លាំងចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសប្រារឰព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤។