(ភ្នំពេញ)៖នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ នៅវិមានសន្ដិភាព ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី គឺដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៤ ដូចខាងក្រោម៖
ទី១)ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ទី២)ការពិនិត្យ និងសម្រេចលើសេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។
ទី៣)ការពិនិត្យ និងសម្រេចលើគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគ និងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនីចំនួន ២៣គម្រោងសម្រាប់ ២០២៤-២០២៩។
ទី៤)បញ្ហាផ្សេងៗ