ព័ត៌មានជាតិ

សារលិខិតចូលរួមរំលែកមរណទុក្ខរបស់ ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម

(ភ្នំពេញ)៖សារលិខិតចូលរួមរំលែកមរណទុក្ខ៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងធនធានទឹកនិងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមសម្ដែងនូវសមានទុក្ខ អាឡោះអាល័យ និងសោកសង្រេងក្រៃលែង ចំពោះមរណភាពរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសូមចូលរួមរម្លែកមរណទុក្ខដ៏សែនក្រៀមក្រំជាមួយលោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ព្រមទាំងក្រុមគ្រួសារ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕