ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ពិភាក្សាការងារ ពង្រឹងកិច្ចសហការ និងជំរុញវិស័យទេសចរណ៍ ជាមួយប្រធានគ្រប់គ្រងតំបន់ឥណ្ឌូនចិននៃក្រុមហ៊ុនអាកាចរណ៍កាតា

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសមជាមួយ លោក BURU Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិននៃក្រុមហ៊ុន Qatar Airways និងសហការី ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី ឯកឧត្តម អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ត្រី ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចសហការ និងជំរុញវិស័យទេសចរណ៍ ជាពិសេសជើងហោះហើរមកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែល្អប្រសើរ ទាក់ទាញភ្ញៀវទេសចរ​ និងជំរុញសក្ដានុពលទេសចរណ៍នៃប្រទេសកម្ពុជា។