(ព្រៃវែង)÷រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុី ធួក អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំធំ«A»សាលាខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាព លោក លោកស្រីអភិបាលក្រុង ស្រុកទាំ១៣ ប្រធានលេខាធិការដ្ឋានបោះឆ្នោតខេត្ត សាខាកាកបាទក្រហមខេត្ត ប្រធានច្រកទ្វារទាំង៦ គយនិងអន្តោប្រវេសន៍ព្រំដែន ក្រុមមេធាវីប្រចាំរដ្ឋបាលខេត្ត អធិការនគរបាលក្រុង ស្រុក មេបញ្ជាការផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្រ្តីរាជការសរុបចំនួន៥០០រូប។
កិច្ចប្រជុំនេះដែរមានការធ្វើបទអន្តរាគមន៍ពី៖
១- សេចក្តីរាយការណ៍អំពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមេសា និងទិសដៅអនុវត្តខែឧសភា ឆ្នាំ២០២៤ ដោយលោកនាយករដ្ឋបាលសាលាខេត្ត
២- បទអន្តគមន៍ ស្តីពីការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារៈក្នុងខេត្ត ដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត
៣- បទអន្តរាគមន៍ ស្តីពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តដោយ លោកប្រធានមន្ទីរមុខងារសាធារណៈខេត្ត និងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត
៤- បទអន្តរាគមន៍ លទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងទិសដៅបន្តរាយការណ៍ដោយ លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងលោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវានុវត្តន៍ខេត្ត។
៥- បទអន្តរាគមន៍ ស្តីពីការផ្ដល់សេវា និងការដោះស្រាយសំណើរ សំណូមពររបស់ប្រជាពលរដ្ឋដោយលោក អភិបាលស្រុកកំចាយមារ។
៦- មតិចូលរួមរបស់សមាជិក សមាជិកា
៧- បញ្ហាផ្សេងៗ