(ព្រៃវែង)÷ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌុច គន្ធា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបន្ទាន់ស្តីពី ការគំរាមកំហែងនៃការខ្វះខាតទឹកដោយសារការកើនឡើងកម្ដៅ នៅក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តិទៅនៅសាលប្រជុំ«E»សាលាខេត្តព្រៃវែង។
ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយកទីចាត់ការសាលាខេត្ត លោកអភិបាលក្រុង ស្រុកទាំង១៣ និងមន្រ្តីរាជការមួយចំនួនផងដែរ។