(ភ្នំពេញ)៖ការិយាល័យកណ្តាលធនាគារ ARDB ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំ ក្រុមការងារធនាគារ ARDB ជួបប្រជុំជាមួយក្រុមការងារ ADFIAP តាមរយៈ Zoom Meeting ដើម្បីពិនិត្យពិភាក្សាលើការរៀបចំបង្កើតកម្មវិធីបច្ចេកវិទ្យាសម្រាប់ដោះស្រាយបញ្ហាប្រឈមលើវិស័យកសិកម្មតាមរយៈកម្មវិធីឌីជីថល App ដែលមានឈ្មោះថា Seed2Market Platform ដែលជា Agri-fintech Solution។ តាមរយៈកម្មវិធីនេះគឺអាចជួយដោះស្រាយបញ្ហាប្រឈម បង្កើនផលិតភាពលេីផលិតកម្មកសិកម្ម ដូចជាការពិនិត្យគុណភាពដី ការគ្រប់គ្រងលេីការដាំដុះ ការគ្រប់គ្រងលេីការប្រេីប្រាស់ធាតុចូលកសិកម្ម និងត្រួតពិនិត្យលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។