ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំប្រជុំការងារ និងបញ្ហាប្រឈមផ្សេងៗ ជាមួយ សាខា និងការិយាល័យចល័តទាំងអស់

(ភ្នំពេញ)៖ស្នាក់ការកណ្តាលធនាគារ ARDB : នាព្រឹក ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំប្រជុំការងារ និងបញ្ហាប្រឈមផ្សេងៗ ជាមួយ សាខា និងការិយាល័យចល័តទាំងអស់របស់ធនាគារមានដូចជា សាខាដូនពេញ, សាខាខេត្តបាត់ដំបង, ការិយាល័យចល័តខេត្តស្វាយរៀង, ខេត្តព្រៃវែង, ខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង និងខេត្តរតនៈគិរី។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ណែនាំលើចំណុចសំខាន់ៗមួយចំនួន ៖
១. ពង្រឹងត្រួតពិនិត្យ និងអនុវត្តលើតួនាទីភារកិច្ចឱ្យបានល្អប្រសើរ
២.ពង្រឹងការចុះសួរសុខទុក្ខ និងពិនិត្យមើលរាល់បញ្ហាផ្សេងៗរបស់អតិថិជន ដើម្បីងាយស្រួលរកដំណោះស្រាយទាន់ពេលវេលាដល់អតិថិជន
៣. ជម្រុញ និងលើកទឹកចិត្តអតិថិជនឱ្យប្រើប្រាស់សេវាកម្មរបស់ធនាគារ ជាពិសេស App ARDB
៤. តាមដាន និងប្រមូលព័ត៌មានអំពីស្ថានភាពសង្គម, ឥណទាន និងកសិកម្ម ជាប្រចាំ ។