(ខេត្តកណ្តាល)៖រដ្ឋបាលក្រុងអរិយក្សត្រ នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥, លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ រួមជាមួយអភិបាលរងក្រុង បានអញ្ជេីញចូលរួម ក្នុងពិធីសូត្រមន្ត ក្រុងពាលី សុំសេចក្តីសុខ សិរីសួស្តី នាឱកាសបេីកការដ្ឋានសាងសង់ឧបដ្ឋានសាលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធិ អមដំណេីរដោយ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ស្ថិតនៅក្នុងវត្តព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។