ព័ត៌មានជាតិ

ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការជួយគាំទ្រអាវសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ​ ដេីម្បីរួមចំណែកផ្សព្វផ្សាយវិស័យកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ​ ឱ្យបានកាន់តែទូលំទូលាយ​ ក្នុងនាម​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឈន​ សារ៉ាណេ​ អនុរដ្ឋលេខាធិការ​ និងជាប្រធានសមាគមកីឡាបាល់ក្រសួងមហាផ្ទៃ​ បានអនុវត្តគោរពតាមគោលការណ៍​ របស់ឯកឧត្តម អភិសន្តិបណ្ឌិត​ ស​ សុខា

 

(ភ្នំពេញ)៖ជាក់ស្តែងនារសៀលថ្ងៃចន្ទ​ ១៤​ កេីត​ ខែភទ្របទ​ ឆ្នាំរោង​ ឆស័ក​ ពុទ្ធសករាជ​ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ ឈន​ សាណាត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជាវអាវសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ចំនួន​ 500អាវ។

សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ សូមគោរពថ្លែងអំណរគុណដល់​ ឯកឧត្តម​ ឧត្តមអគ្គានុរក្សថ្នាក់លេខ១​ ឈន​ សាណាត​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានពន្ធនាគារ និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ នៃអគ្គនាយកដ្ឋានពន្ធនាគារ​ ឱ្យមានសុខភាពល្អបរិបូរណ៍​ និង​ទទួលបាននូវជោគជ័យការងារ​ថ្មីៗបន្ថែមទៀតក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧​ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

#សមាគម​កីឡា​បាល់ទាត់​ក្រសួងមហាផ្ទៃ
#MIFA