ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញជាអធិបតីភាពក្នុងពិធីដាំកូនឈើលើកទី ៣ ចំនួន២០០០ដើម នៅស្រុកខ្សាច់កណ្តាល

 

(ភ្នំពេញ)៖នាថ្ងៃទី៣១ខែសីហានេះ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ARDB បានរៀបចំកម្មពិធីដាំកូនឈើលើកទី៣ចំនួន ២០០០ដើម ដែលមានអ្នកចូលរួមប្រមាណ ៧៥៨នាក់ ក្រោមអធិបតីយភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារARDB ប្រធានបទ “កូនឈើមួយ ក្តីស្រលាញ់មួយ” ស្ថិតនៅភូមិជ្រៃលាស់ ឃុំជ័យធំ និងភូមិជុល ឃុំសន្លង ក្នុងស្រុកខ្សាច់កណ្តាល។
កម្មវិធីនេះមានការចូលរួមពីក្រុមប្រឹក្សាស្រុកចំនួន ២១ នាក់គណៈអភិបាលស្រុក
ចំនួន ០៧ នាក់ នាយក នាយករងរដ្ឋបាលស្រុកចំនួន ០៣ នាក់ និងមានប្រធាន អនុប្រធាន មន្ត្រីការិយាល័យចំណុះ និងជំនាញរដ្ឋបាលស្រុកចំនួន ៦១ នាក់ មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាពចំនួន ០៣ នាក់ មេឃុំ ស្មៀនឃុំ ទាំង១២ឃុំ ចំនួន ២៤ នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់នៃឃុំរកាជន្លឹង និងឃុំជ័យធំ។
បន្ទាប់ពីដាំដើមឈើរួចនៅព្រឹកថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិតប្រតិភូ កៅ ថាច ក៏បានអញ្ជើញជួប សំណេះសំណាលជាមួយសិស្សា នុសិស្សក្នុងអនុវិទ្យាល័យ ឃុំជ័យធំ ប្រមាណជា៣០០នាក់។