ព័ត៌មានជាតិ

ឯកឧត្តម​ សរ​ សុពុត្រា​ បានទទួលជួបពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់គម្រោង USAID ស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ឆ្នាំ២០២៤ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង ឯកឧត្តម​ សរ​ សុពុត្រា​ អភិបាលនៃគណៈអភីបាលខេត្ត​ បានទទួលជួបពិភាក្សាការងារជាមួយតំណាងជាន់ខ្ពស់គម្រោង USAID ស្តីពីការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។

សមាសភាពចូលរួម រួមមាន៖ មន្ត្រីផ្នែកធនធានធម្មជាតិ USAID, អនុប្រធានគម្រោង Tetra Tech, នាយកប្រតិបត្តិប្រចាំប្រទេស អង្គការ CI, ប្រធានគម្រោងអភិរក្សប្រចាំតំបន់ទន្លេមេគង្គ, អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា, ប្រធានគ្រប់គ្រងកម្មវិធីតំបន់ទេសភាពព្រៃឡង់ អង្គការ CI,។